ព័ត៌មានជាតិ

ពិតជាមហាកិត្តិយសក្រៃលែង! ក្រោមម្លប់នៃ «សន្តិភាព» ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចបានផ្តល់ជូនកាដូពិសេសសម្រាប់ខេត្តពោធិ៍សាត់ គឺរោងចក្រផលិតរថយន្ត Ford ដែលស្ថិតក្នុងភូមិសាវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលរោងចក្រនេះអាចស្រូបយកកម្លាំងពលកម្មក្នុងស្រុក បានប្រមាណ៥០០នាក់...
រ       រដ្ឋាបាល​រាជធានី​ភ្នំពេញ ​កាលពីថ្ងៃទី៩ ខែកញ្ញា ​ម្សិលមិញ  ​បានចេញ​សេចក្តី​ជូនដំណឹងមួយ​ អនុញ្ញាតឲ្យ​សាលារដ្ឋ​និងសាលា​ឯកជន​ បើកដំណើរការ​ឡើងវិញ​ សម្រាប់កម្រិត​អនុវិទ្យាល័យ ​និងវិទ្យាល័យ​ទាំងអស់ ក្នុង​ភូមិសាស្ត្រ​រាជធានីភ្នំពេញ​ចាប់ពីថ្ងៃទី​១៥ ខែកញ្ញាទៅ។​ ការអនុញ្ញាត​ឲ្យបើកសាលារៀន​ឡើងវិញរបស់​អាជ្ញាធររាជ​ធានីភ្នំពេញ​នៅពេលនេះ​ គឺធ្វើឡើង​...
នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាឱ្យឃាត់ខ្លួន និងចាត់វិធានការទៅតាមច្បាប់ចំពោះ មន្ត្រីនគរបាលខណ្ឌ៧មករា ដែលបានប្រើហិង្សាលើអ្នកជិះម៉ូតូមិនគោរពច្បាប់កាលពីយប់មិញ។ លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន...
នៅថ្ងៃទី៨ខែកញ្ញាឆ្នាំ២០២១ ក្រសួងសុខាភិបាលបានចេញ​សេចក្តីណែនាំ​ឲ្យ​ប្រជាពលរដ្ឋ ការពារ​ការចម្លង​វីរុស​កូ​វីដ​១៩ និង​ការពុល​ចំណីអាហារ ក្នុងអំឡុង​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ចាប់ពី​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២១ ដល់​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២១ ខាងមុខនេះ ដោយ​ត្រូវអនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ ៣​ការពារ ( ពាក់​ម៉ាស់...
រដ្ឋបាលខេត្ត​កណ្តាល​នាព្រឹកថ្ងៃពុធ​ទី ០៨កញ្ញានេះ​បានបញ្ជាក់​ប្រាប់វិទ្យុ​បារាំងអន្តរជាតិ​ថា ​វត្តមាន​កងកម្លាំង​សមត្ថកិច្ច​ ជាច្រើនអ្នក​ដែលកំពុង​ដាក់ពង្រាយ​នៅកន្លែង​អភិវឌ្ឍន៍​ព្រលានយន្តហោះ​អន្តរជាតិ​ថ្មីនោះ ​គឺមិនមែន​បង្ហាញពី​សកម្មភាព​គំរាមកំហែង​ដល់ប្រជាពលរដ្ឋ​ដែលមានវិវាទ​ដីធ្លី​ណាមួយនោះទេ។​ ប៉ុន្តែ ដើម្បី​សម្រួល​ដល់គ្រឿងចក្រ​ឈូសឆាយ ​និងរំដោះទឹកជន់លិច​ប៉ុណ្ណោះ។ ​លោក គង់​ សោភ័ណ្ឌ ​អភិបាលខេត្តកណ្តាល​អះអាងថា​ គ្មានរូបភាព​គំរាមកំហែង​ណាមួយកើតឡើងទេ​ ព្រោះថា​អាជ្ញាធរ​នឹងដកកង​កម្លាំងចេញមក​វិញក្រោយស្ថានភាព​ទឹកជំនន់​បានធូរស្រាល​។ តាមរយៈកិច្ចសម្ភាសន៍តាមទូរស័ព្ទជាមួយវិទ្យុបារាំងអន្តរជាតិ លោក គង់...
អ្នកទាំងអស់គ្នាប្រហែលបានជ្រាបរួចមកហើយថា ភ្នំសំពៅជាតំបន់ដែលមានសក្តានុពលផ្នែកវិស័យទេសចរណ៍ ដែលកំពុងទាក់​ទាញអារម្មណ៍​អ្នកទេសចរណ៍ជាតិនិងអន្តរជាតិ មក​កម្សាន្តពិសេសល្អាងសត្វប្រចៀវមាន​អ្នកទស្សនាច្រើនជាងគេ ក្រៅពីកន្លែងកម្សាន្តជាច្រើនផ្សេងទៀតនៅតំបន់​នេះ។ ដោយសារតែកំណើនភ្ញៀវទេសចរណ៍នេះហើយ ទើបភ្នំសំពៅត្រូវបានមន្ទីរជំនាញសហការជាមួយអាជ្ញាធរខេត្តសាងសង់ធ្វើការឆ្លាក់រូបបដិមានៅតាមជញ្ជាំងភ្នំបន្ថែមទៀត ដើម្បីបង្កើនអារម្មណ៍និងចក្ខុរបស់អ្នកទស្សនា ក្នុងគោលបំណងបង្ហាញអំពីវប្បធម៌ខ្មែរដ៏ផូរផង់ដល់ភ្ញៀវអន្តរជាតិស្វែងយល់ ឱ្យកាន់តែច្រើនចំពោះវប្បធម៌របស់ខ្មែរតាមរយះរូបបដិមានេះ។ តែគួរឱ្យសោកស្តាយ រូបបដិមាដែលកំពុងតែសាងសង់ជិតរួចជា​ស្ថាពរ និងប្រើរយះពេលរហូតដល់១២ឆ្នាំ ជាងបានធ្វើខុសពីគោលបំណងរបស់មន្ទីរ​ជំនាញ។ ពាក់ព័ន្ធនិងករណីនេះ លោកគុណ សម្បត្តិមុនីរតន៍...
អ្នកទាំងអស់គ្នាប្រាកដជាបានដឹងហើយថា ហាងទំនិញ 7-Eleven បានបើកប្រតិបត្តិការជាលើកដំបូងនៅប្រទេសកម្ពុជានាពេលថ្មីៗនេះ ដែលមានទីតាំងដំបូងបង្អស់នៅក្នុងខណ្ឌព្រែកព្នៅ ជាយទីក្រុងភ្នំពេញ។ លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្រុមហ៊ុន CP ALL Public Limited (CP...
រដ្ឋបាល​រាជធានី​ភ្នំពេញបាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ RFI នា​ថ្ងៃ​អាទិត្យ​នេះ​ថា បច្ចុប្បន្ន​ភាព​នៃ​ការ​បើក​ដំណើរការ​គ្រឹះស្ថាន​សិក្សា​រដ្ឋ និង​ឯកជន​ឡើង​វិញ ក្នុង​តំបន់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ នៅ​មិន​ទាន់​អាច​សម្រេច​ជា​លទ្ធផល​ជាក់​លាក់​បាន​នៅ​ឡើយ​ទេ។ មិន​ទាន់​ជាក់​លាក់ ដោយ​សារ​រដ្ឋបាល​មិន​ទាន់​បាន​ពិភាក្សា និង​ដាក់​ផែនការ​ការងារ​ឱ្យ​ក្រុម​ការងារ​ត្រួត​ពិនិត្យ និង​វាយ​តម្លៃ​សាលា​ចុះ​ទៅ​សិក្សា​នៅ​ឡើយ​។ លោក ឃួង ស្រេង អភិបាល​នៃ​គណៈអភិបាល​រាជធានី​ភ្នំពេញ​បាន​លើក​ឡើង​ថា ជំហាន​ដំបូង គឺ​ត្រូវ​ពិនិត្យ​លើ​ស្ថានភាព​ឆ្លង​តាម​ខណ្ឌ​នីមួយ​ៗ​ជា​មុន​សិន...
រដ្ឋបាលខេត្ត​មួយចំនួន​បានកំពុង​ពិនិត្យ​លទ្ធភាព​ក្នុងការរៀបចំ​បើកដំណើរការ​សាលារៀន​ឡើងវិញ​ក្នុងភូមិសាស្ត្រ​ខេត្តរបស់ខ្លួន ​ក៏ដូចជា​បានផ្លាស់ប្តូរ​សាលាមួយ​ចំនួនដែលបាន​ធ្វើជាកន្លែង​ធ្វើចត្តាឡីស័ក ​មកបម្រើលើ​វិស័យអប់រំ​ឡើងវិញ​។​ ការអនុវត្ត​បែបនេះ ក្រោយ​ប្រមុខរដ្ឋាភិបាល​កម្ពុជា​កាលពីថ្ងៃទី៣១​ សីហាកន្លង​ទៅបានចេញ​សារណែនាំមួយ​ដោយបញ្ជាក់ពី​ការអនុញ្ញាតឱ្យ​បើកដំណើរ​ការសាលារៀន​ឡើងវិញ​តាមបណ្តារាធានី​ខេត្តដែលមាន​កម្រិត​ហានិភ័យ​ឆ្លងតិចតួច​។ លោកស្រី លៀង បូណារេត អភិបាលរងខេត្តកំពង់ស្ពឺបានប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកនេះថា លទ្ធភាពនៃការបើកដំណើរការសាលារៀនឡើងវិញនឹងប្រព្រឹត្តទៅនៅទូទាំងខេត្ត ព្រោះបើផ្អែកទៅតាមស្ថានភាពក្រោយកិច្ចប្រជុំនាពេលកន្លងមក គឺមានតែសាលាចំនួន៥ប៉ុណ្ណោះដែលកំពុងនៅជាប់ធ្វើជាកន្លែងចត្តាឡីស័ក។ ប៉ុន្តែលោកស្រីថា សាលាចំនួន៥ខាងដើមនេះ ខេត្តនឹងធ្វើការបង្រួមបន្ថែមទៀត ដើម្បីយកមកបើកដំណើការឡើងវិញ...
ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ​កាល​ពី​ថ្ងៃ០២​ខែ​សីហា ​បាន​ចាប់​ផ្តើម​ពិនិត្យ​និងពិ​ភាក្សាលើសេចក្តីព្រាងផែនការយុទ្ធសាស្រ្ត ស្តីពីការបើកទទួលទេសចរណ៍សុវត្ថិភាព​ក្នុង​អំឡុង​កូវីដ​១៩ ​ដើម្បី​ចូលរួម​ស្តារ​ឡើង​វិញ​នូវ​កំណើន​សេដ្ឋកិច្ច ​ក៏ដូចជា​ដើម្បី​ធានា​នូវ​ប្រសិទ្ធភាព​និង​សុវត្ថិភាព​នៃការ​បើក​ឡើងវិញ​នូវ​វិស័យទេសចរណ៍​កម្ពុជា។ វិស័យ​ទេសចរណ៍​កម្ពុជា​​ដែល​កំពុង​ទទួល​រងផល​ប៉ពាល់​យ៉ាង​ធ្ងន់ធរ​ដោយសារ​ជំងឺ​កូវីដ​១៩។​ ជុំវិញ​សេចក្តី​ព្រាង​នេះ​ លោក​​តុប​ ​សុភ័ក្ត្រ​ ​អ្នក​នាំ​ពាក្យ​ក្រសួង​ទេសចរណ៍​បានអះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ RFI នា​ថ្ងៃ​សៅរ៍ ​ទី​០៤​សីហា​នេះ​ថា ​ក្រោយ​កិច្ច​ប្រជុំ ​សេចក្តី​ព្រាង​ផែន​ការ​យុទ្ធសាស្រ្ត​ទេសចរណ៍​សុវត្ថិភាព​មិន​ទាន់សម្រេច​ជា​ផ្លូវ​ការ​នោះទេ ​ដោយ​ស្ថិត​ក្នុងដំណាក់​កាល​​កែសម្រួល​ខ្លឹមសារ​នៅ​ឡើយ។...