Little Girl

ពិតជាមហាកិត្តិយសក្រៃលែង! ក្រោមម្លប់នៃ «សន្តិភាព» ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចបានផ្តល់ជូនកាដូពិសេសសម្រាប់ខេត្តពោធិ៍សាត់ គឺរោងចក្រផលិតរថយន្ត Ford ដែលស្ថិតក្នុងភូមិសាវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលរោងចក្រនេះអាចស្រូបយកកម្លាំងពលកម្មក្នុងស្រុក បានប្រមាណ៥០០នាក់...
នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាឱ្យឃាត់ខ្លួន និងចាត់វិធានការទៅតាមច្បាប់ចំពោះ មន្ត្រីនគរបាលខណ្ឌ៧មករា ដែលបានប្រើហិង្សាលើអ្នកជិះម៉ូតូមិនគោរពច្បាប់កាលពីយប់មិញ។ លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន...
នៅថ្ងៃទី៨ខែកញ្ញាឆ្នាំ២០២១ ក្រសួងសុខាភិបាលបានចេញ​សេចក្តីណែនាំ​ឲ្យ​ប្រជាពលរដ្ឋ ការពារ​ការចម្លង​វីរុស​កូ​វីដ​១៩ និង​ការពុល​ចំណីអាហារ ក្នុងអំឡុង​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ចាប់ពី​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២១ ដល់​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២១ ខាងមុខនេះ ដោយ​ត្រូវអនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ ៣​ការពារ ( ពាក់​ម៉ាស់...
អ្នកទាំងអស់គ្នាប្រហែលបានជ្រាបរួចមកហើយថា ភ្នំសំពៅជាតំបន់ដែលមានសក្តានុពលផ្នែកវិស័យទេសចរណ៍ ដែលកំពុងទាក់​ទាញអារម្មណ៍​អ្នកទេសចរណ៍ជាតិនិងអន្តរជាតិ មក​កម្សាន្តពិសេសល្អាងសត្វប្រចៀវមាន​អ្នកទស្សនាច្រើនជាងគេ ក្រៅពីកន្លែងកម្សាន្តជាច្រើនផ្សេងទៀតនៅតំបន់​នេះ។ ដោយសារតែកំណើនភ្ញៀវទេសចរណ៍នេះហើយ ទើបភ្នំសំពៅត្រូវបានមន្ទីរជំនាញសហការជាមួយអាជ្ញាធរខេត្តសាងសង់ធ្វើការឆ្លាក់រូបបដិមានៅតាមជញ្ជាំងភ្នំបន្ថែមទៀត ដើម្បីបង្កើនអារម្មណ៍និងចក្ខុរបស់អ្នកទស្សនា ក្នុងគោលបំណងបង្ហាញអំពីវប្បធម៌ខ្មែរដ៏ផូរផង់ដល់ភ្ញៀវអន្តរជាតិស្វែងយល់ ឱ្យកាន់តែច្រើនចំពោះវប្បធម៌របស់ខ្មែរតាមរយះរូបបដិមានេះ។ តែគួរឱ្យសោកស្តាយ រូបបដិមាដែលកំពុងតែសាងសង់ជិតរួចជា​ស្ថាពរ និងប្រើរយះពេលរហូតដល់១២ឆ្នាំ ជាងបានធ្វើខុសពីគោលបំណងរបស់មន្ទីរ​ជំនាញ។ ពាក់ព័ន្ធនិងករណីនេះ លោកគុណ សម្បត្តិមុនីរតន៍...
អ្នកទាំងអស់គ្នាប្រាកដជាបានដឹងហើយថា ហាងទំនិញ 7-Eleven បានបើកប្រតិបត្តិការជាលើកដំបូងនៅប្រទេសកម្ពុជានាពេលថ្មីៗនេះ ដែលមានទីតាំងដំបូងបង្អស់នៅក្នុងខណ្ឌព្រែកព្នៅ ជាយទីក្រុងភ្នំពេញ។ លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្រុមហ៊ុន CP ALL Public Limited (CP...
ការប្រើប្រាស់អាល់កុលសម្រាប់លាងដៃ ជា​មធ្យោបាយ​​ការពារ​ខ្លួន​ពីកូវីដ១៩ យ៉ាងប្រពៃបំផុតមួយ បន្ថែម​ពី​លើ​ការ​រក្សា​គម្លាត​សុវត្ថិភាព ​និង​ពាក់​ម៉ាស។ ជាក់ស្តែង នៅតាមទីកន្លែងមួយចំនួន មុននឹងឲ្យចូលខាងក្នុងហាង គឺត្រូវបាញ់អាល់កុលនៅពីក្បាលដល់ចុងជើង ព្រោះខ្លាចមាននាំមេរោគចូលតាម ប៉ុន្តែនេះមិនមែនជាសកម្មភាពត្រឹមត្រូវទេ។ ការ​ប្រើ​អាល់កុល​ច្រើន​ និង​ញឹកញយ​ពេក អាច​ជួយមេរោគ​បាក់តេរី​ឱ្យ​ស៊ាំ និង​លូតលាស់​បង្ក​បញ្ហា​ដល់​សុខភាព​សាធារណៈ​ទៅ​វិញ​ទេ។ យោងតាមការឲ្យដឹងពីវេជ្ជបណ្ឌិត ហ៊ាង...