Home / Uncategorized / មិនធម្មតា​ នៅផ្ទះថតតែវីដេអូ​ ស្រ្តីម្នាក់នេះអាចរកចំណូលបានទៅ​​ ១.៣លាន$ ក្នុងមួយឆ្នាំ

មិនធម្មតា​ នៅផ្ទះថតតែវីដេអូ​ ស្រ្តីម្នាក់នេះអាចរកចំណូលបានទៅ​​ ១.៣លាន$ ក្នុងមួយឆ្នាំ

អ្នកស្រី Bethany Gaskin ត្រូវបានគេឱ្យងារជារាជនី Mukbang ដ៏ល្បីម្នាក់របស់សហរដ្ឋអាមេរិក ដែលអាចរកចំណូលបានដល់ទៅ ១.៣ លានដុល្លារក្នុងមួយឆ្នាំពីការថតវីដេអូញ៉ាំអាហារនៅលើ YouTube ។ហើយតាមរយៈបទពិសោធន៍ថតវីដេអូរបស់នាង បានធ្វើឱ្យវីដេអូមួយៗរបស់នាងទាញអ្នកចូលមើលបានដល់ទៅរាប់លានដងក្នុងវីដេអូៗ ហេតុដូច្នេះទើបធ្វើឱ្យវីដេអូរបស់នាងអាចរកលុយបានច្រើនបែបនេះ។

បើយោងតាមការចុះផ្សាយរបស់សារព័ត៌ The New York Time បានឱ្យដឹងថា អ្នកស្រី Gaskin បានចាប់ផ្តើមបង្កើតគណនី YouTube របស់គាត់នៅក្នុងឆ្នាំ ២០១៧ ជាមួយនឹងការថតជាវីដេអូញ៉ាំអាហារនេះតែម្តង។ ហើយតាមរយៈការធ្វើវីដេអូញ៉ាំអាហារនេះ គាត់អ្នកទទួលបានអ្នកតាមដានដល់ទៅជាង ២ លាននាក់ ក្នុងរយៈពេលមិនដល់ ២ឆ្នាំផង។

អ្នកស្រី Bethany Gaskin បានសង្កត់ធ្ងន់ថា “ខ្ញុំបានឈប់ពីការងាររបស់ខ្ញុំមកធ្វើវីដេអូបង្ហោះទៅក្នុងយូធូប គឺខ្ញុំមិនមានការសោកស្តាយនោះទេតែសុខចិត្តបោះបង់ការងារហើយមកធ្វើការឱ្យខ្លួនឯងបែបនេះ ព្រោះតែខ្ញុំបានច្បាស់ថាវានឹងអាចដំណើរការល្អ ហើយខ្ញុំក៏ជឿជាក់ថាការងារនេះនឹងធ្វើឱ្យខ្ញុំអាចរកប្រាក់បានច្រើនដោយក្តីរីករាយថែមទៀតផង”។ក្នុងនោះអ្នកស្រីបាននិយាយថា ប្រសិនបើយើងច្បាស់លាស់ជាមួយវា យើងមិនគួររុញរាលនៅក្នុងការចាប់ផ្តើមនោះទេ៕

About admin

Check Also

ឆ្នាំ២០២១ វិបត្តិកូវីដ១៩ មិនទាន់ធ្វើឱ្យតម្លៃដីធ្លី ធ្លាក់ចុះដូចឆ្នាំ២០០៨ទេ

វិលត្រលប់ទៅកាន់អតីតកាលបន្ដិច គ្រាពិភពលោកមានវិបត្តិធ្ងន់ធ្ងរ ដែលកើតឡើងនាពាក់កណ្តាលឆ្នាំ២០០៧ ហើយក៏បានទាញកម្ពុជាធ្លាក់ចូលរណ្ដៅដ៏ខ្មៅងងឹត ជាប់គាំង រហូតទាញឱ្យវិស័យអចលនទ្រព្យប្រែជាច្របូលច្របល់ ធ្លាក់តម្លៃ លក់មិនចេញ ដែលធ្វើឱ្យសេដ្ឋកិច្ចទាំងមូល ហាក់មិនមានលំនឹង រកកោះត្រើយសឹងតែមិនឃើញ ដូច្នេះ វិបត្តិនាឆ្នាំ២០០៨ គឺជះឥទ្ធិពលខ្លាំងបំផុត ធ្វើ …

Leave a Reply

Your email address will not be published. Required fields are marked *