Home / অনান্য / ការធ្វើកសិកម្មដូចជាការដាំដុះបន្លែផ្លែឈើផ្សេងៗ

ការធ្វើកសិកម្មដូចជាការដាំដុះបន្លែផ្លែឈើផ្សេងៗ

ការធ្វើកសិកម្មដូចជាការដាំដុះបន្លែផ្លែឈើផ្សេងៗ គឺជារបរមួយដែលមានតម្រូវការទីផ្សារខ្ពស់ ដោយសារតែមនុស្សត្រូវការបរិភោគបន្លែផ្លែឈើជារៀងរាល់ថ្ងៃ។ យ៉ាងណាមិញ សម្រាប់អ្នកមានដីទំនេរ ហើយចង់ងាកមកបង្កើតមុខរបរកសិកម្ម ប៉ុន្ដែខ្វះបច្ចេកទេសក្នុងការដាំដុះនោះ អ្នកអាចសិក្សារៀនសូត្រពីសៀវភៅរបស់ក្រសួងមួយនេះបាន។

 

សៀវភៅមួយក្បាលនេះមានឈ្មោះថា “សៀវភៅណែនាំបច្ចេកទេសស្ដីពីដំណាំបន្លែ” ដែលរៀបចំឡើងដោយនាយកដ្ឋានផសព្វផ្សាយកសិកម្ម សហការជាមួយគម្រោងបង្ហាញបច្ចេកវិទ្យាដើម្បីបង្កើនផលិតភាពជុំវិញតំបន់ទន្លេសាប (TSTD) និងឧបត្ថម្ភដោយធនាគារអភិវឌ្ឍន៍អាស៊ី រដ្ឋាភិបាលប្រទេសហ្វាំងឡងដ៏ និងរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ។

ដោយសៀវ”សៀវភៅណែនាំបច្ចេកទេសស្ដីពីដំណាំបន្លែ” នេះមានបង្រៀនពីរបៀបដាំបន្លែរហុតដល៉ទៅ មុខរួមមាន៖ ត្រសល់ទ្រើង, ម្រះ, ត្រប់, សណ្ដែកកួរ, ប៉េងប៉ោះ, ម្ទេស, ននោងជ្រុង, ននោងមូល, ត្រឡាច, ឃ្លោក, ឪឡឹក, ល្ពៅ, ពោតផ្អែម, ស្ពៃតឿ, និងខាតណាផ្កា។ ដោយដំណាំទាំង១៥មុខនេះ គឺសុទ្ធតែជាដំណាំបន្លែយកផ្លែ និងបន្លែស្លឹក-ផ្ការ។

ជាមួយគ្នានេះ នៅក្នុងសៀវភៅនឹងបង្ហាញបងប្អូន ៨ចំណុចសំខាន់ៗ ដូចជា៖  ការរៀបចំដី និងធ្វើរងដាំ, ការធ្វើរានបណ្ដុះកូន, ការរៀបចំដីបណ្ដុះកូន, ការបណ្ដុះកូន, ការដាំកូន, ការថែទាំ, ជម្ងឺនិង សត្វល្អិតចង្រៃ, និងចុងក្រោយគឺការប្រមូលផល៕

About admin

Leave a Reply

Your email address will not be published. Required fields are marked *