Home / Uncategorized / ឆ្នាំ២០២១ វិបត្តិកូវីដ១៩ មិនទាន់ធ្វើឱ្យតម្លៃដីធ្លី ធ្លាក់ចុះដូចឆ្នាំ២០០៨ទេ

ឆ្នាំ២០២១ វិបត្តិកូវីដ១៩ មិនទាន់ធ្វើឱ្យតម្លៃដីធ្លី ធ្លាក់ចុះដូចឆ្នាំ២០០៨ទេ

វិលត្រលប់ទៅកាន់អតីតកាលបន្ដិច គ្រាពិភពលោកមានវិបត្តិធ្ងន់ធ្ងរ ដែលកើតឡើងនាពាក់កណ្តាលឆ្នាំ២០០៧ ហើយក៏បានទាញកម្ពុជាធ្លាក់ចូលរណ្ដៅដ៏ខ្មៅងងឹត ជាប់គាំង រហូតទាញឱ្យវិស័យអចលនទ្រព្យប្រែជាច្របូលច្របល់ ធ្លាក់តម្លៃ លក់មិនចេញ ដែលធ្វើឱ្យសេដ្ឋកិច្ចទាំងមូល ហាក់មិនមានលំនឹង រកកោះត្រើយសឹងតែមិនឃើញ ដូច្នេះ វិបត្តិនាឆ្នាំ២០០៨ គឺជះឥទ្ធិពលខ្លាំងបំផុត ធ្វើ ឱ្យអ្នកវិនិយោគស្ទើរតែទាំងអស់ យំមិនចេញ ទម្រាំតែងើបឡើងវិញ ប្រើពេលរាប់ឆ្នាំ ក៏ប៉ុន្ដែក៏បានធ្វើឱ្យវិនិយោគមួយចំនួន បែរជាឱកាសសំណាង​ ដែលបានទិញដីធ្លី នាវិបត្តិកាលនោះផងដែរ។ 

អតីតកាលបានកន្លងផុត មានអ្នកទឹកភ្នែក ច្រើនជាងអ្នកសប្បាយ និងបានផ្ដល់មេរៀនជាច្រើន ដល់អ្នករកស៊ី និងអ្នកវិនិយោគផងដែរ ក៏ប៉ុន្ដែមកដល់ឆ្នាំ២០២០ ស្រាប់តែមានវត្តមានកូវីដ១៩ ជាជំងឺឆ្លងជាសកល បានរីករាលដល់កម្ពុជា ធ្វើឱ្យសេដ្ឋកិច្ចប្រែប្រួល ស្រពិចស្រពិល ទៅមកគ្មានប្រណី ធ្វើឱ្យអ្នករកស៊ីមួយចំនួនខាតបង់ ជាពិសេសគឺវិស័យទេសចរណ៍និងបដិសណ្ឋាកិច្ច គឺត្រូវបិទទាំងអាឡោះអាល័យ ក៏ប៉ុន្ដែវិស័យដីធ្លី បែរជាមិនទាន់សញ្ញាណណាមួយ មើលឃើញថាធ្លាក់ចុះ ដូចកាលឆ្នាំ២០០៨នៅឡើយ។ក៏ប៉ុន្ដែមានអ្នកវិនិយោគ និងអ្នកវិនិយោគមួយចំនួន នៅតែមានមន្ទិលថា តើឆ្នាំ២០២១ ក្នុងវិបត្តិកូវីដ១៩ ធ្វើឱ្យដីធ្លីស្រុកខ្មែរ​ មានវាសនាដូចឆ្នាំ២០០៨ ទេ?

ដើម្បីឆ្លើយតបទៅកាន់សំណួរខាងលើ Business Cambodia បានសម្ភាសន៍ជាមួយអ្នកជំនាញអចលនទ្រព្យម្នាក់ ដែលលោកបានផ្ដល់ចម្លើយថា «ឆ្នាំ២០២១ វិបត្តិកូវីដ១៩ មិនទាន់ធ្វើឱ្យតម្លៃដីធ្លី ធ្លាក់ចុះដូចឆ្នាំ២០០៨ទេ»។ នេះគឺជាប្រសាសន៍របស់លោក ខេន ឡូ នាយកប្រតិបត្តិក្រុមហ៊ុន Century 21 Imperial Realty។

ក្នុងន័យនេះ លោកខេន ឡូ បានផ្ដល់ហេតុផលមួយចំនួនថា «ក្នុងឆ្នាំ២០២១នេះ ស្ថានការណ៍កូវីដ១៩ បានរាលដាលក្នុងប្រទេសកម្ពុជាយើង តែតម្លៃដីធ្លីហាក់មិនធ្លាក់ចុះ ដោយសារតែមានកត្តាច្រើនយ៉ាង ហើយខ្ញុំគិតថាវិបត្តិកូវីដ១៩ គឺជាអន្តរការដ៏ខ្លីមួយ ដូច្នេះរាជរដ្ឋាភិបាលកម្ពុជាយើង អាចទប់ស្កាត់ក្នុងរយៈពេលខ្លីខាងមុខនេះ ដូច្នេះហើយ ទីផ្សារសេដ្ឋកិច្ចស្រុកខ្មែរយើង មានភាពល្អប្រសើរជាងឆ្នាំ២០០៨ ពីព្រោះឆ្នាំ២០០៨ សេដ្ឋកិច្ចពិភពលោកគឺដាំក្បាលចុះ តែបច្ចុប្បន្ន ឆ្នាំ២០២១នេះ សេដ្ឋកិច្ចពិភពលោក មិនដាំក្បាលចុះទេ ដោយសេដ្ឋកិច្ចប្រទេសមហាងអំណាចទាំង២ រួមមានប្រទេសអាមេរិក និងប្រទេសចិន គឺមានការកើនឡើងគួរឱ្យកត់សម្គាល់ ហើយឆ្នាំ២០២១នេះ មានការព្យាករណ៍ថា សេដ្ឋកិច្ចប្រទេសចិន មានការកើនឡើង GDP រហូតដល់ ៥% ទៅ ៧% រីឯសហរដ្ឋអាមេរិកវិញ ទាំងការនាំចេញនិងប័ណ្ណភាគហ៊ុន ព្រមទាំងអចលនទ្រព្យ គឺចាប់ផ្ដើមមានសញ្ញាណវិជ្ជមាន»។

About admin

Check Also

មិនធម្មតា​ នៅផ្ទះថតតែវីដេអូ​ ស្រ្តីម្នាក់នេះអាចរកចំណូលបានទៅ​​ ១.៣លាន$ ក្នុងមួយឆ្នាំ

អ្នកស្រី Bethany Gaskin ត្រូវបានគេឱ្យងារជារាជនី Mukbang ដ៏ល្បីម្នាក់របស់សហរដ្ឋអាមេរិក ដែលអាចរកចំណូលបានដល់ទៅ ១.៣ លានដុល្លារក្នុងមួយឆ្នាំពីការថតវីដេអូញ៉ាំអាហារនៅលើ YouTube ។ហើយតាមរយៈបទពិសោធន៍ថតវីដេអូរបស់នាង បានធ្វើឱ្យវីដេអូមួយៗរបស់នាងទាញអ្នកចូលមើលបានដល់ទៅរាប់លានដងក្នុងវីដេអូៗ ហេតុដូច្នេះទើបធ្វើឱ្យវីដេអូរបស់នាងអាចរកលុយបានច្រើនបែបនេះ។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌ The New York Time បានឱ្យដឹងថា អ្នកស្រី Gaskin បានចាប់ផ្តើមបង្កើតគណនី …

Leave a Reply

Your email address will not be published. Required fields are marked *